leftcenterrightdel
លោករដ្ឋមន្រ្តី Tran Tuan Anh និងគណៈប្រតិភូក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមចូលរួមកិច្ចប្រជុំ (រូបថត៖ bnews.vn)

លោកស្រីរដ្ឋមន្ត្រី Sigrid Kagg បានអះអាងថា វៀតណាមជានិច្ចកាលជាដៃគូសំខាន់ជួរមុខរបស់ហូឡង់នៅទ្វីបអាស៊ី។ នាពេលកន្លងមក ប្រទេសទាំងពីរបានសហប្រតិបត្តិការយ៉ាងស្អិតរមួតលើវិស័យជាច្រើន ជាពិសេសគឺវិស័យឧស្សាហកម្ម ថាមពលស្អាត ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចវិលជុំ ក្នុងគោលដៅឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេស កិច្ចព្រមព្រៀង EVFTA បានបើកចេញរាល់កាលានុវត្តភាពដ៏ធំធេងសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ហើយ នេះជាពេលវេលាដ៏សមស្របដើម្បីភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ឆ្លៀតឱកាសនេះដែរ លោករដ្ឋមន្រ្តី Tran Tuan Anh បានបកស្រាយបំភ្លឺបញ្ហាជាក់ស្ដែងនានាដែលសហគ្រាសហូឡង់យកចិត្តទុកដាក់ ក៏ដូចជាបញ្ហាពាក់ព័ន្ធដល់ការប្រតិបត្តិ EVFTA ហើយការដែលវៀតណាមអាចជួយឧបត្ថម្ភអ្វីៗក្នុងយុទ្ធសាស្ត្ររបស់វិនិយោគិនហូឡង់ដែលចង់នាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មនិងប្រើប្រាស់ក្នុងតំបន់អាស៊ាន៕

តាម vovwworld.vn