leftcenterrightdel
លោក Dao Viet Anh ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំចិន (រូបថត៖ vov.vn)

លោក Dao Viet Anh ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំចិន វាយតម្លៃថា នេះជាសមិទ្ធិផលគួរឲ្យកត់សម្គាល់ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងភាគីទាំងពីរ។ លោក Dao Viet Anh បានចាត់ទុកថា វៀតណាមទទួលបានសមិទ្ធិផលនេះគឺដោយសារការដឹកនាំ និងការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ និងតំបន់ ក្នុងការដោះស្រាយការលំបាកក្នុងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ។ លោកសង្កត់ធ្ងន់ថា សក្តានុពលនៃកិច្ចសប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងវៀតណាម និងចិននៅឆ្នាំ២០២១នេះ និងប៉ុន្មានឆ្នាំបន្តបន្ទាប់គឺធំធេងណាស់ដោយសារទំនាក់ទំនងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងភាគីទាំងពីរកំពុងអភិវឌ្ឍដោយស្ថិរភាព៕

បកប្រែដោយ Thuy Anh