leftcenterrightdel
លោករដ្ឋមន្ត្រី Tran Tuan Anh និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅវៀតណាម លោក Guido Hildner បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ (រូបថត៖ vnanet.vn)

អត្ថបទបានដកស្រង់សម្តីលោករដ្ឋមន្ដ្រី Peter Altmaier បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA) ចូលជាធរមានកាលពីខែសីហា ឆ្នាំ២០២០ បានបង្កើតកម្លាំងចលករដ៏សំខាន់មួយសម្រាប់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

យោងតាមក្រសួងសេដ្ឋកិច្ច និងថាមពលសហព័ន្ធអាល្លឺម៉ង់ បានឲ្យដឹងថា ការចាប់អារម្មណ៍របស់សហគ្រាសអាល្លឺម៉ង់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមដែលត្រូវបានបង្ហាញតាមរយៈសមាសភាពចូលរួមសម័យប្រជុំ ដែលក្នុងនោះរួមមានថ្នាក់ដឹកនាំសមាគម និងសហគ្រាសជាច្រើនដូចជា ប្រធានគណៈកម្មាធិការវៀតណាមនៃសមាគមធុរកិច្ចអាល្លឺម៉ង់នៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក (OAV) សមាជិកនៃគណៈដឹកនាំសម្ព័ន្ធក្រុមហ៊ុន Schaeffler Group លោក Andreas Schick; ប្រធានគណៈកម្មការសេដ្ឋកិច្ចតំបន់អាស៊ី - ប៉ាស៊ីហ្វិក របស់សហព័ន្ធអាល្លឺម៉ង់ និងប្រធានសម្ព័ន្ធក្រុមហ៊ុន Siemens Group លោក Joe Kaeser ។

នាថ្ងៃដដែល គេហទំព័រព័ត៌មានហិរញ្ញវត្ថុអាល្លឺម៉ង់ finanzen.net ក៏បានចុះផ្សាយព័ត៌មានស្ដីពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរអាល្លឺម៉ង់និងវៀតណាម។ អត្ថបទបានឲ្យដឹងថា កិច្ចព្រមព្រៀង EVFTA នឹងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការមាន​វត្តមានរបស់បណ្តា​​ក្រុមហ៊ុនអាល្លឺម៉ង់នៅប្រទេសវៀតណាម បច្ចុប្បន្ននេះមាន​សហគ្រាសអាល្លឺម៉ុងជាង ៣៥០ កំពុងប្រតិបត្តិការនៅ​វៀត​ណាម​៕

បកប្រែដោយ Pham Diep