leftcenterrightdel
អាជីវកម្មវៀតណាម-ជប៉ុន ស្វែងរកឱកាសសហប្រតិបត្ដិការនិងតភ្ជាប់ពាណិជ្ជកម្ម (រូបថត៖ baodongnai.com.vn)

បច្ចុប្បន្ននេះ ខេត្ត Dong Nai មានគំរោងវិនិយោគផ្ទាល់ពីបរទេសនៅមានសុពលភាពជាង ១.៥០០ គម្រោង មកពីប្រទេសនិងតំបន់ដែនដីចំនួន ៤៥ ដោយមានទុនវិនិយោគសរុបជិត ៣១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ជប៉ុនមាន ២៦៣ គម្រោង ដោយមានទុនវិនិយោគសរុប ៤,៧ ពាន់លានដុល្លារអាមេរិក ដែលឈរលំដាប់ទី ៣ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចូលមកវិនិយោគនៅខេត្ត។

សន្និសីទនេះគឺជាឱកាសសម្រាប់ធុរកិច្ចមក្នុងប្រទេសស្វែងរកដៃគូ និងតភ្ជាប់ផ្ទាល់ជាមួយធុរកិច្ចជប៉ុន ទន្ទឹមនឹងនោះ​ផ្តោតលើវិស័យឧស្សាហកម្មបន្ទាប់បន្សំសំខាន់ៗមួយចំនួន។ នៅក្នុងសន្និសីទនេះដែរ ថ្នាក់ដឹកនាំខេត្ត Dong Nai សន្យាថានឹងរួមដំណើរជាមួយធុរកិច្ចក្នុងផលិតកម្មនិងការធ្វើអាជីវកម្មនៅមូលដ្ឋានផងដែរ៕

បកប្រែដោយ Pham Diep