leftcenterrightdel
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ( រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងកិច្ចសន្ទនានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក Tran Tuan Anh បានមានប្រសាសន៍ថា ដោយសារជំងឺរាតត្បាត COVID-19 ដែលធ្វើឲ្យការធ្វើដំណើរ និងការចូលក្នុងប្រទេសទាំងពីរជួបការលំបាកយ៉ាងខ្លាំង ប៉ុន្ដែប្រទេសទាំងពីរក៏ទទួលបានជោគជ័យក្នុងការនាំអ្នកជំនាញកូរ៉េខាងត្បូងជាង ១ ម៉ឺននាក់ វិលត្រឡប់មកប្រទេសវៀតណាមវិញ ដើម្បីធ្វើការនៅគ្រោងវិនិយោគផ្ទាល់ពីបរទេស FDI ។

លោក Park Noh Wan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពកូរ៉េខាងត្បូងប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា វៀតណាមជាខឿនសេដ្ធកិច្ចបើកចំហ ដោយមានការអភិវឌ្ឍស្ថិរភាព និងចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាច្រើន ...។ នេះគឺជាលក្ខខណ្ឌល្អសម្រាប់អង្គភាព​អាជីវកម្មកូរ៉េខាងត្បូងចូលមកវិនិយោគ ផលិត និងធ្វើអាជីវកម្មនៅវៀតណាម។

ក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញដែលប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលនោះ អាជីវកម្មនៃភាគីទាំងពីរចាំបាច់ត្រូវតភ្ជាប់  ផ្លាស់ប្តូរ និងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធដើម្បីជំរុញការផលិត ការធ្វើអាជីវកម្ម និងការវិនិយោគបន្ថែមទៀតផងដែរ៕

បកប្រែដោយ Pham Diep