leftcenterrightdel
លោកនាយករដ្ឋមន្ត្រី  Nguyen Xuan Phuc ក្នុងពេលថតវីដេអូ (រូបថត៖ BNG)

ក្នុងបទថ្លែងសុន្ទរកថា  លោកនាយករដ្ឋមន្ត្រី  Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែល​សេដ្ឋកិច្ចពិភពលោក​រង​ផល​ប៉ះ​ពាល់ដោយជំងឺរាតត្បាត Covid-19 នោះ កិច្ចសហប្រតិបត្តិការអាស៊ាន - ចិននៅតែរក្សាបានសន្ទុះអភិវឌ្ឍន៍វិជ្ជមាន ជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការជួយ​គាំទ្រគ្នាទៅវិញទៅមកក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ក្នុងរយៈពេលជាង ១០ ឆ្នាំជាប់គ្នា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាស៊ាន។ ដោយឡែកក្នុងឆមាសទី ១ ឆ្នាំ ២០២០ អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិនជាលើកដំបូងដោយមានទំហំពាណិជ្ជកម្ម ៣០០ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះវៀតណាមបានចូលរួមចំណែក ២០%”។ អាស៊ាន - ចិនជាដៃគូមួយគូក្នុងចំណោមគូដៃគូកម្រលើពិភពលោកដែលបានរក្សាកំណើនវិជ្ជមានចាប់ពីដើមឆ្នាំរហូតមកទល់បច្ចុប្បន្ននេះ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា ក្នុងពិព័រណ៌ CAEXPO 17 នេះ វៀតណាមនឹងដាក់តាំងបង្ហាញតាមរយៈប្រព័ន្ធវីដេអូរហូតដល់ចុងឆ្នាំនេះ ហើយនិងបើកឱកាសផ្លាស់ប្ដូរពាណិជ្ជកម្មសម្រាប់អង្គភាព​អាជីវកម្មនានាផង​ដែរ៕

បកប្រែដោយ Pham Diep