leftcenterrightdel
ការកែច្នៃគ្រាប់ស្វាយចន្ទី (រូបថត៖ vnanet.vn)

ក្នុងពិធីរំលឹកខួបលើកទី៣០ នៃទិវាបង្កើតសមាគមគ្រាប់ស្វាយចន្ទីវៀតណាម (Vinacas) ដែលរៀបចំឡើងនៅទីក្រុងហូជីមិញ នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា តំណាងនៃសមាគម Vinacas បានឲ្យដឹងថា នៅឆ្នាំ២០២០ ទោះបីជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏គិតដល់ចុងខែតុលា ឆ្នាំ២០២០ នេះ ការនាំចេញគ្រាប់ស្វាយចន្ទីនៅតែទទួលបានជាង ៤២២ ពាន់តោន កើនឡើង ១២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ ទំហំនៃការនាំចេញទទួលបានជាង ២.៦ ពាន់លានដុល្លារអាមេរិក។ លោក  Pham Van Cong ប្រធាន Vinacas បានឲ្យដឹងថា ប្រៀបខ្លាំងនៃផ្នែកគ្រាប់ស្វាយចន្ទីរបស់វៀតណាមនោះគឺបច្ចេកវិទ្យាកែច្នៃទំនើបបំផុតនៅលើពិភពលោកដែលផលិតដោយវៀតណាម។ សមាគម Vinacas កំពុងកសាង និងដាក់ជូនរដ្ឋាភិបាលនូវ “យុទ្ធសាស្រ្តអភិវឌ្ឍផ្នែកគ្រាប់ស្វាយចន្ទីរបស់វៀតណាមក្នុងស្ថានភាពថ្មី”៕

បកប្រែដោយ Thuy Anh