leftcenterrightdel
រូបថតឧទាហរណ៍ (baoquocte.vn)

នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសអាស៊ី-ប៉ាស៊ីហ្វិកទាំង១៥ រួមមានប្រទេសអាស៊ានទាំង១០ និងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP។ បន្ទាប់ពីចូលជាធរមាន កិច្ចព្រមព្រៀង RCEP នឹងបង្កើតទីផ្សារធំដែលមានអតិថិជន ២.២ ពាន់លាននាក់ ស្មើ ៣០% នៃចំនួនប្រជាជនពិភពលោក ដោយ GDP ២៦.២ ពាន់ពាន់លានដុល្លារអាមេរិក ស្មើ ៣០% នៃ GDP សកល ហើយក្លាយជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេនៅលើពិភពលោក។ កិច្ចព្រមព្រៀងនេះនឹងបង្កើតឱកាសអភិវឌ្ឍខ្សែចង្វាក់ផ្គត់ផ្គងថ្មីក្នុងតំបន់ បង្កើតទីផ្សារនាំចេញមួយដ៏ស្ថិរភាពនិងយូរអង្វែងសម្រាប់វៀតណាម៕

បកប្រែដោយ Thuy Anh