វេទិកាត្រូវបានរៀបចំឡើងក្នុងបំណងធ្វើបច្ចុប្បន្នភាពស្ថានភាព តំរង់ទិសការអភិវឌ្ឍ លើកឡើងសេចក្តីព្រាងអំពីគោលនយោបាយពាណិជ្ជកម្ម ការវិនិយោគរបស់វៀតណាម និងអាមេរិក នៅប៉ុន្មានឆ្នាំខាងមុខនេះ។ តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-អាមេរិក (BTA) ត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងគំហុក។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកា (រូបថត៖ tienphong.vn)

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា ក្នុងរយៈពេល១០ ខែ នៃឆ្នាំ២០២០ ប្រទេសអាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់វៀតណាម ដោយមានទំហំពាណិជ្ជកម្មទទួលបាន ៦២.៣ ពាន់លានដុល្លាអាមេរិក កើនឡើង ២៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន និងទំហំនៃការនាំចូលទទួលបាន ១១.៦ ពាន់លានដុល្លារអាមេរិក។

ក្នុងឱកាសនេះប្រតិភូទាំងឡាយបានពិភាក្សាអំពីវិធានការជួយសហគ្រាសចាប់យកឱកាសដើម្បីអនុវត្តផែនការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងយូរអង្វែង បង្កើនការចូលរួមពីសហគ្រាសវៀតណាមក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងសហគ្រាសនៃប្រទេសទាំងពី៕

បកប្រែដោយ Thuy Anh