leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម និងលោក Park Byeong Seug ប្រធានរដ្ឋសភាកូរ៉េខាងត្បូង ( រូបថត៖ vnanet.vn)

សារព័ត៌មាន Hankyung បានផ្សាយថា ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong Seug បានជួបជាមួយអគ្គលេខាបក្ស និងជាប្រធារដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។

សារព័ត៌មាន Hankyung ឲ្យដឹងថា នៅក្នុងជំនួបទាំងនេះ លោក Park Byeong Seug បានបញ្ជាក់ថា គប្បីតម្លើងទំនាក់ទំនងពីភាពជាដៃគូហប្រតិបត្តិការយុទ្ធសាស្ត្រទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោក Park Byeong-Seug ក៏បានកោតសរសើរចំពោះភាពជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃរោគរាតត្បាត COVID-19 និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។

ខណៈដែលសារព័ត៌មាន Chosun និងគេហទំព័រ Aseanexpress បានចុះផ្សាយព័ត៌មានថា លោក Park Byeong Seug បានអញ្ជើញទៅទស្សនារោងចក្រផលិតទូរស័ព្ទដៃរបស់ក្រុមហ៊ុន Samsung Electronics នៅប្រទេសវៀតណាមកាលពីថ្ងៃទី ២ ខែវិច្ឆិកា។ សារព័ត៌មានបានដកស្រង់សម្តីលោក Park Byeong Seug ថា ដំណើរទស្សនកិច្ចលើកនេះបង្ហាញថា កូរ៉េខាងត្បូងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម។

leftcenterrightdel
លោក Park Byeong Seug ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានអញ្ជើញទៅទស្សនាក្រុមហ៊ុន Samsung Electronics នៅខេត្ដ Bac Ninh ( រូបថត៖ vnanet.vn)

យោងតាមសារព័ត៌មាន JoongAng Ilbo បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug បានជួបជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Ninh Binh លោកស្រី Nguyen Thi Thu Ha។ ក្នុងជំនួបនេះ លោក Park Byeong Seug និយាយថា ក្រុមហ៊ុនជាច្រើនរបស់កូរ៉េខាងត្បូងបានធ្វើវិនិយោគលើគម្រោង ៣៥ គម្រោងនៅខេត្ដ Ninh Binh ព្រមទាំងលោកសង្ឃឹមថា អាជ្ញាធរខេត្តនឹងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូងធ្វើអាជីវកម្មនៅទីនេះ៕

បកប្រែដោយ Thanh Cong