រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Dinh Tien Dung បានឲ្យដឹងថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងហិរញ្ញវត្ថុវៀតណាម និង ក្រសួងការបរទេសនិងពាណិជ្ជកម្មក្រៅប្រទេសហុងគ្រីលើកនេះបានពង្រីកលទ្ធផលល្អដែលភាគីទាំងពីរទទួលបាន បន្ទាប់ពីក្រសួងហិរញ្ញវត្ថុវៀតណាម និងក្រសួងសេដ្ឋកិច្ចជាតិហុងគ្រី (ឥឡូវនេះគឺក្រសួងហិរញ្ញវត្ថុហុងគ្រី) ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ នៅឆ្នាំ២០១៧។

leftcenterrightdel
វៀតណាមនិងហុងគ្រីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ (រូបថត៖ vnanet.vn)

អនុស្សរណៈយោគយល់គ្នានេះនឹងពង្រីកកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លើវិស័យដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើកនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងឱកាសរំលឹកខួបលើកទី៧០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២០។

ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍នេះនឹងជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីពង្រីកថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងវៀតណាមនិងហុងគ្រី៕

បកប្រែដោយ Thuy Anh