leftcenterrightdel
លោក Pham Quoc Anh ទីប្រឹក្សាពាណិជ្ជកម្ម និងលោក Ngo Sy Tien ប្រធាន VMBIZ  ផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា  (រូបថត៖ vnanet.vn)

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ាឡេស៊ី លោក Le Quy Quynh បានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងការិយាល័យពាណិជ្ជកម្មវៀតណាមនៅប្រទេសម៉ាឡេស៊ី និង VMBIZ ដោយសង្កត់ធ្ងន់ថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាផ្នែកសំខាន់មួយក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ បន្ទាប់ពីការចុះហត្ថលេខានោះ ការិយាល័យពាណិជ្ជកម្មវៀតណាម និង VMBIZ គប្បីបង្កើតក្រុមការងារ បង្កើនការប្រជុំ និងផ្លាស់ប្តូរព័ត៌មានដើម្បីសម្របសម្រួលសកម្មភាពរួម រួមទាំងការនាំចេញទំនិញវៀតណាមដែលមានគុណភាពខ្ពស់មកកាន់ទីផ្សារប្រទេស​ម៉ាឡេស៊ី ហើយរៀបចំសកម្មភាពតភ្ជាប់ និង​សិក្សារៀនសូត្របទពិសោធន៍ជាមួយសមាគមធុរកិច្ចម៉ាឡេស៊ី។

បន្ទាប់ពីពិធីចុះហត្ថលេខា សហគ្រាសវៀតណាម និងម៉ាឡេស៊ីជាច្រើនបានជួបគ្នាដើម្បីផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាស្វែងរកឱកាសសហប្រតិបត្តិការផងដែរ៕

បកប្រែដោយ Duy Hoan