សិក្ខាសាលានេះមានការចូលរួមពីអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវេណេស៊ុយអេឡា លោក Gerardo Briceno និង​សហគ្រាសនៃប្រទេសទាំងពីរក្នុងវិស័យផលិតកម្ម ផ្គត់ផ្គង់ និងនាំចូល និងនាំចេញសំភារៈបរិក្ខារពេទ្យ។

leftcenterrightdel
ប្រតិភូទាំងឡាយអញ្ជើញចូលរួមសិក្ខាសាលាតាមប្រព័ន្ធវីដេអូ (រូបថត៖ ស្ថានទូតវៀតណាមប្រចាំប្រទេសវេណេស៊ុយអេឡា)

តំណាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរបានចែករំលែកបទពិសោធន៍ស្តីពីវិធានការបង្ការជំងឺរាត្បាត។ សហគ្រាស​វៀតណាមបានបង្ហាញលទ្ធភាពរបស់វៀតណាមក្នុងការផលិត ផ្គត់ផ្គង់ និងនាំចេញម៉ាស់ និងសម្ភារៈបរិក្ខារពេទ្យ ដោយមានផលិតផលនានាដូចជា៖ ម៉ាស៊ីនដកដង្ហើម ឧបករណ៍ធ្វើតេស្ត ម៉ាស់ និងសម្លៀកបំពាក់ការពារផ្ទាល់ខ្លួន... ។

ក្នុងឱកាសនេះ  ក្រុមហ៊ុន Thanh Long Global និងក្រុមហ៊ុនឱសថ Thien An បានសន្យាថានឹងជួយគាំទ្រវេណេស៊ុយអេឡានូវម៉ាស់ចំនួន ២០០.០០០ ម៉ាស់។ ក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មអន្តរជាតិ Thinh Long បានប្រគល់ម៉ាស់ចំនួន ៦០០០ ម៉ាស់ជូនក្រសួងសុខាភិបាលវេណេស៊ុយអេឡា៕

បកប្រែដោយ​ Duy Hoan