នាថ្ងៃទី៩ ខែកញ្ញា មានប្រសាសន៍នៅសិក្ខាសាលាស្ដីពីការតភ្ជាប់ការវិនិយោគ វៀតណាម-ជប៉ុន តាមប្រព័ន្ធវីដេអូ លោក Takeo Nakajima បានឲ្យដឹងថា មកទល់ឆ្នាំ២០១៩ លំហរទុនវិនិយោគ FDI ចូលមកវៀតណាមបានកើនឡើងជាបន្តបន្ទាប់។ សហគ្រាសជាច្រើននៅលើពិភពលោក រួមទាំងសហគ្រាសជប៉ុន បានបង្កើនការវិនិយោគនៅវៀតណាម។ ប៉ុន្តែតាំងពីឆ្នាំនេះ លំហរទុនវិនិយោគ FDI ចូលមកវៀតណាមបានថយចុះដោយសារផលប៉ះពាល់នៃជំងឺ Covid-19។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

លោក Takeo Nakajima បញ្ជាក់ថា លំហរទុនវិនិយោគនេះនឹងស្ដារឡើងវិញក្រោយជំងឺ Covid-19 ដោយសាររដ្ឋាភិបាលវៀតណាមមានគោលនយោបាយជាច្រើនដើម្បីទាក់ទាញ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសជប៉ុន។ ទន្ទឹមនឹងនោះ វៀតណាមបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច(EPA) និងកំពុងចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល៕

បកប្រែដោយ Thuy Anh