គំនិតផ្តួចផ្តើមចរាចរណ៍អគ្គិសនីបៃតង សំដៅលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃចរាចរណ៍អគ្គិសនីបៃតង ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងគុណភាពខ្យល់អាកាសនៅប្រទេសវៀតណាម។

leftcenterrightdel
សកម្មភាពសាកល្បងនូវការជិះកង់អគ្គិសនីនៅ Ecopark (រូបថត៖ hanoimoi.com.vn)

លោកស្រី Caitlin Wiesen ប្រធានតំណាង UNDP ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា៖ “ចរាចរណ៍អគ្គិសនីបៃតងកំពុងបង្កើតឱកាសសម្រាប់ការធ្វើអាជីវកម្មថ្មីៗ ដែលមិនត្រឹមតែជួយអង្គការអាជីវកម្មអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងការបំពុលខ្យល់ទៀតផង។ មនុស្សគ្រប់រូបអាចចូលរួមចំណែកក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកអនាគតបៃតងនិងស្អាតដោយការជ្រើសរើសមធ្យោបាយអគ្គិសនី”៕

បកប្រែដោយ Huyen Trang