leftcenterrightdel
រូបថតឧទាហរណ៍

ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 កាលពីខែឧសភា រដ្ឋាភិបាលម៉ាឡេស៊ី បានសំរេចរៀបចំកិច្ចប្រជុំ APEC ២០២០ តាមរយៈប្រព័ន្ធវីដេអូ នៅខែវិច្ឆិកា។

ទោះយ៉ាងណា ប្រទេសម្ចាស់ផ្ទះ APEC ២០២០ បានសម្រេចចិត្តពន្យាពេលរៀបចំកិច្ចប្រជុំនេះនៅដើមខែធ្នូ។ វេទិកា APEC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ដែលរួមមានសមាជិកសេដ្ឋកិច្ចចំនួន ២១ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក សំដៅបង្កើតវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់ តាមរយៈការជំរុញកំណើនប្រកបដោយតុល្យភាព និរន្តរភាព ផ្លាស់ថ្មី និងសុវត្ថិភាព ក៏ដូចជាជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ផងដែរ៕

បកប្រែដោយ Huyen Trang