leftcenterrightdel
លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមធ្វើជាអធិបតីក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

 

នៅក្នុងសម័យប្រជុំ រដ្ឋមន្រ្តីទាំងពីរបានឯកភាពថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលគួរតែប្រកាន់ខ្ជាប់នូវគោលដៅនៃសេចក្តីថ្លែងការណ៍រួមរបស់បណ្ដារដ្ឋមន្រ្តីសេដ្ឋកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ជប៉ុនស្តីពីគំនិតផ្តួចផ្តើមស្ដារសេដ្ឋកិច្ចឡើងវិញ ការឆ្លើយតបទៅនឹងជំងឺរាតត្បាត​  COVID-19  និងផែនការស្តារសេដ្ឋកិច្ចអាស៊ាន - ជប៉ុន ឡើងវិញ។

ទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍឧស្សាហកម្មលើកទី ៤ រដ្ឋមន្រ្តីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលថ្មី និងជំរុញការចូលរួមរបស់បណ្ដាសហគ្រាស។ រដ្ឋមន្ដ្រីទាំងពីរក៏បានឯកភាពគ្នា និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មពហុភាគីដែលភាគីទាំងពីរកំពុងចូល​រួម។

ទាក់ទងទៅនឹងវិស័យថាមពល រដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃប្រព័ន្ធថាមពលកកើតឡើងវិញ ជាមួយនឹងការផ្គត់ផ្គង់ថាមពលស្អាតក្នុងតំលៃសមរម្យ និងស្ថិរភាពក្នុងការជួយទ្រទ្រង់ដល់រាល់សកម្មភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុផងដែរ៕

បកប្រែដោយ Pham Diep