leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ cand.com.vn)

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងបំណងជម្រុញ កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 និងឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-ឈីលី និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យធ្វើអាជីវកម្មរបស់សហគមសហគ្រាសនៃភាគីទាំងពីរ។ អនុរដ្ឋមន្រ្តីទាំងពីរបានឲ្យដឹងថា ដើម្បីជម្រុញថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ភាគីទាំងពីរគប្បីជម្រុញកិច្ចសហប្រតិបត្តិការថែមទៀតក្នុងការជម្រុញពាណិជ្ជកម្មតាមរយៈប្រព័ន្ធវីដេអូ។

លោក Do Thang Hai រំពឹងថា ប្រទេសឈីលីនឹងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP ឲ្យបានឆាប់ៗ ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងឈីលីជាមួយវៀតណាម និយាយដោយឡែក និងជាមួយបណ្ដាសមាជិកនៃកិច្ចព្រមព្រៀង CPTPP និយាយរួម៕

បកប្រែដោយ Thuy Anh