ក្នុងសិក្ខាសាលានេះ លោកស្រី Julia Perié បានឲ្យដឹងថា ក្នុងបរិបទជំងឺ Covid-19 កំពុងជះផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ចពិភពលោក ប្រទេសទាំងពីរគប្បីធ្វើផែនការស្ដាសេដ្ឋកិច្ចឡើងវិញក្រោយ Covid-19។

leftcenterrightdel
លោកស្រី Julia Perié (រូបថត​៖ misionesopina.com.ar)

លោក Dang Vu Hoang ឯកអគ្គរដ្ឋទូត វៀតណាម បានលើកឡើងយន្តការសហប្រតិបត្តិការ និងគម្រោងជាច្រើនដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាង វៀតណាម និងអាហ្សង់ទីន លើវិស័យជាច្រើន ដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យសាស្រ្ត បច្ចេកវិទ្យា អប់រំ វប្បធម៌ ពិសេស កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគី។ លោក Dang Vu Hoang សង្កត់ធ្ងន់ថា ទន្ទឹមនឹងទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគីក៏ត្រូវបានពង្រឹង និងពង្រីក រួមវិភាគទានក្នុងការកសាងពិភពលោកមួយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ក្នុងឱកាសនេះ ភាគីទាំងពីរបានឯកភាពបន្តរៀបចំកិច្ចប្រជុំដោយមានការចូលរួមពីសហគ្រាសវៀតណាមដែលកំពុងធ្វើអាជីវកម្ម និងមានកម្រោងសហការជាមួយដៃគូអាហ្សង់ទីន ដើម្បីបង្កើតឱកាសសហប្រតិបត្តិការទ្វេភាគី៕

បកប្រែដោយ Thuy Anh