យោងតាមខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នានេះ ភាគីទាំងពីរនឹងពង្រីកកម្លាំងខ្លាំងនៃសហគ្រាសវៀតណាម កូរ៉េខាងត្បូង និងអ៊ីតាលី នៅទូទាំងពិភពលោកដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ ការចងសម្ព័ន្ធ ការស្វែងរកឱកាសវិនិយោគក្នុងប្រទេស និងនៅបរទេស ហើយជួយសហគ្រាសក្នុងប្រទេសធ្វើសមាហរណកម្ម និងអភិវឌ្ឍ។ ភាគីទាំងពីរបានឯកភាពជម្រុញការផ្លាស់ប្ដូរ ការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរបស់សហគមន៍សហគ្រាស។

leftcenterrightdel
ពិធីចុះហត្ថលេខារវាង VKBIA និង ICHAM

បន្ទាប់ពីពិធីចុះហត្ថលេខា VKBIA និង ICHAM នឹងរៀបចំវេទិកាតាមប្រព័ន្ធវីដេអូនាខែសីហា ក្រោមប្រធានបទ “ចងសម្ព័ន្ធដើម្បីស្ដារសេដ្ឋកិច្ចពិភពលោកឡើងវិញក្រោយ Covid-19”។ កម្មវិធីនឹងមានការចូលរួមពីអ្នកនយោបាយ អ្នកជំនាញការផ្នែកសេដ្ឋកិច្ច ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសធំៗ ដែលមានបទពិសោធន៍ក្នុងការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច និងការចងសម្ព័ន្ធដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ៕

បកប្រែដោយ Thuy Anh