leftcenterrightdel
លោក Tran Dinh Luan និងលោក Daniel J. Kritenbrink នៅពិធី (រូបថត៖ ស្ថានទូតអាមេរិកប្រចាំនៅវៀតណាម)

លោក Tran Dinh Luan ប្រធានអគ្គនាយកដ្ឋានជលផល និងលោក Daniel J. Kritenbrink ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ។ ជំនួយខាងបច្ចេកទេសរបស់ INL ក្នុងក្របខ័ណ្ឌនៃ MoU នេះ នឹងជួយអគ្គនាយកដ្ឋានជលផល និងនាយកដ្ឋានគ្រប់គ្រងការនេសាទលើកកម្ពស់សមត្ថភាព តាមរយៈការផ្លាស់ប្ដូរ ចែករំលែកព័ត៌មាននិងបទពិសោធន៍ ការអនុវត្តគម្រោង និងសកម្មភាពជួយខាងបច្ចេកទេស។ MoU ក៏ជម្រុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយអាមេរិក និងស្ថាប័នអនុវត្តច្បាប់អន្តរជាតិ ដើម្បីរក្សាប្រកបដោយចីរភាពនូវធនធានសត្វសមុទ្រ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់៕

បកប្រែដោយ Thuy Anh