តាមនោះ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) រវាងវៀតណាមនិងសហភាពអឺរ៉ុបបានចូលជាធរមាននោះ សហគ្រាសអង់គ្លេសជាច្រើនអាចជំរុញការវិនិយោគនៅវៀតណាម។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអង់គ្លេស លោក Nguyen Canh Cuong មានការព្យាករណ៍អំពីផលប៉ះពាល់នៃ EVFTA ទៅលើទំនាក់ទំនងលើវិស័យពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរ។ លោកចាត់ទូកថា កិច្ចព្រមព្រៀង EVFTA បានបង្កលក្ខណៈងាយស្រួលឲ្យសហគ្រាសអាចខិតជិតទីផ្សារតាមរយៈការកាត់បន្ថយពន្ធរហូតមកត្រឹម ០% សម្រាប់ផលិតផលជាច្រើនមុខ។ 

leftcenterrightdel
រូបថតឧទាហរណ៍ (vov.vn)

លោក Nguyen Canh Cuong ឲ្យដឹងថា ផលិតផលជាច្រើនរបស់វៀតណាមមានឱកាសអភិវឌ្ឍនៅទីផ្សារអង់គ្លេស ពីព្រោះទំនិញរបស់វៀតណាមដែលនាំចេញទៅទីផ្សារអង់គ្លេសគ្រាន់តែស្រូបយក ១% នៃទីផ្សារក្នុងទំហំពាណិជ្ជកម្មសរុបប្រមាណ ៧០០ ពាន់លានដុល្លារអាមេរិកជាប្រចាំឆ្នាំរបស់អង់គ្លេស។ កិច្ចព្រមព្រៀង EVFTA នឹងជួយផលិតផលវៀតណាមជាច្រើនក្នុងការប្រយុទ្ធប្រជែងជាមួយនឹងផលិតផលដូចគ្នាមកពីប្រទេសដែលគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី (FTA)៕

បកប្រែដោយ Thuy Anh