ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងបំណងជួយគាំទ្រដល់សហគ្រាសក្នុងវិស័យនេះស្វែងរកដៃគូទិញ និងលក់សំភារៈក្នុងវិស័យខាងលើ។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម មានប្រសាសន៍ថា ការផលិត និងការធ្វើអាជីវកម្មសម្ភារៈសំណង់ និងគ្រឿងសង្ហារិមរបស់សហគ្រាសវៀតណាមនិងចិនគឺពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារអចលនទ្រព្យ។ ចាប់ពីឆ្នាំមុនរហូតទល់បច្ចុប្បន្ននេះ ទីផ្សារនេះស្ងប់ស្ងាត់ ដូច្នេះសហគ្រាសស្ថិតក្នុងស្ថានភាពអកម្ម។ ទីផ្សារក្នុងស្រុកមានការលំបាក ហើយការនាំចេញកាន់តែលំបាកទៅទៀតដោយសារតែផលប៉ះពាល់នៃ Covid-19។ ដូច្នេះសហគ្រាសនៃប្រទេសទាំងពីរចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធ មានយុទ្ធសាស្ត្រសហប្រតិបត្តិការក្នុងការធ្វើអាជីវកម្ម និងមានការវិនិយោគត្រឹមត្រូវដើម្បីទាញយកផលប្រយោជន៍ពីទីផ្សារនានាសំដៅចាប់យកឱកាសទីផ្សារក្រោយការរាតត្បាត Covid -១៩ ។

leftcenterrightdel
កិច្ចប្រជុំស្តីពីការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងវិស័យសំភារៈសំណង់ និងគ្រឿងសង្ហារិមរវាងវៀតណាម - ចិន (ក្វាងស៊ី)

លោក Vu Ba Phu បានបញ្ជាក់ថា នាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាម និងក្វាងស៊ីក្នុងការតភ្ជាប់ទំនាក់ទំនងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ស្ថិរភាពយូរអង្វែង និងអភិវឌ្ឍប្រកបដោយចីរភាព។

តំណាងភាគីចិនក៏បានលើកឡើងដែរថា សម្ភារៈសំណង់ និងគ្រឿងសង្ហារិមគឺជាមុខទំនិញដោះដូរពាណិជ្ជកម្មសំខាន់រវាងប្រទេសវៀតណាម និងខេត្តក្វាងស៊ី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្តក្វាងស៊ី និងវៀតណាមបានរៀបចំពិព័រណ៌ជាច្រើនស្តីពី​សម្ភារៈសំណង់ និងគ្រឿងសង្ហារិម ដែលជួយឱ្យទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរក្នុងវិស័យនេះមានការរីកច្រើនដោយឥតឈប់ឈរ៕

បកប្រែដោយ Duy Hoan