នាថ្ងៃទី២៩ ខែឧសភា Vina Korea ដែលជាក្រុមហ៊ុនបង្កើតដោយក្រុមហ៊ុនចែកចាយនៃប្រទេសកូរ៉េខាងត្បូងចំនួន៥ ដើម្បីលក់ផលិតផលរបស់ក្រុមហ៊ុន Vinamilk បានឲ្យដឹងថា ក្រុមហ៊ុននេះបានចាប់ផ្ដើមលក់តែទឹកដោះគោ ទឹកដោះគោសណ្តែកសៀង និងផលិតផលកាហ្វេទឹកដោះគោរបស់ក្រុមហ៊ុន Vinamilk តាមអ៊ីនធឺណិតនៅទីផ្សារកូរ៉េខាងត្បូង។

leftcenterrightdel
កម្មាភិបាលនៃក្រុមហ៊ុនផលិតផលទឹកដោះគោ Vinamilk (រូបថត៖ bnews.vn)

ផលិតផលរបស់ក្រុមហ៊ុន Vinamilk បានបំពេញតាមស្តង់ដាអនាម័យនិងសុវត្ថិភាពចំណីអាហាររបស់តំបន់ចាយប្រាក់អឺរ៉ូ (Eurozone)។ ផលិតផលរបស់ក្រុមហ៊ុន Vinamilk ត្រូវបានចុះឈ្មោះលក់នៅគេហទំព័រលក់ទំនិញអនឡាញនានារបស់ប្រទេសកូរ៉េខាងត្បូង ដូចជា 11Street និង eBay Korea។

បកប្រែដោយ Thuy Anh