ក្នុងព្រឹត្តិការណ៍នេះ អង្គការអាជីវកម្មវៀតណាមដែលប្រតិបត្តិលើវិស័យកសិកម្មកែច្នៃ គ្រឿងបរិភោគ និងភេសជ្ជៈចំនួន ២៣ អង្គការ​ បានបង្ហាញផលិតផលដែល​មាន​គុណភាពខ្ពស់របស់វៀតណាម ហើយ​សមស្របទៅនឹងតំរូវការរបស់រោងចក្រផលិត ក៏ដូចជាអ្នកប្រើប្រាស់នៅខេត្ត Yunnan និយាយដោយឡែក និងនៅទីផ្សារចិននិយាយរួម។

leftcenterrightdel
វៀតណាម - ចិនបង្កើនការដោះដូរពាណិជ្ជកម្មលើ​កសិផល និងគ្រឿងបរិភោគ (រូបថត៖ congthuong.vn)

លោក Hu Suojin ទីប្រឹក្សានៃស្ថានទូតចិនប្រចាំនៅវៀតណាម បានបញ្ជាក់ថា វៀតណាម និងចិននិយាយរួម និងខេត្ត Yunnan និយាយដោយឡែក គប្បីសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នា ក៏ដូចជាបង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម ដែល​មិនត្រឹមតែដោយរបៀបជាប្រពៃណីប៉ុណ្ណោះទេ ថែមទាំងដោយរបៀបតាមប្រព័ន្ធវីដេអូទៀតផង។ ប្រការនេះនឹងជំរុញបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្ម សម្រាប់​អង្គការអាជីវកម្មនៃភាគីទាំងពីរ រួមចំណែកពង្រឹងទំនាក់ទំនងពាណិជ្ជកម្មដែលបានកសាងឡើង ដោយឈរលើមូលដ្ឋានប្រកបដោយ​ចីរភាពរវាងវៀតណាម និងចិន។

លោក Liu Guang Xi ប្រធានគណៈកម្មការចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ សាខាខេត្ត Yunnan បានសម្តែងនូវក្តីសង្ឃឹមថា ភាគីទាំងពីរគប្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាម និងចិននិយាយរួម និងជាមួយខេត្ត Yunnan និយាយដោយឡែក ឲ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត៕

បកប្រែដោយ Huyen Trang