leftcenterrightdel
រូបថតឧទាហារណ៍ (vietnamplus.vn)

 

យោងតាមសារព័ត៌មាន Reuters បានដកស្រង់សម្ដីអ្នកឯកទេសអំពីការវិនិយោគ បាននិយាយថា ភាពជោគជ័យរបស់​វៀត​ណាមក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 បានបង្កើនទំនុកចិត្តរបស់វិនិយោគិនបរទេស។ សារព័ត៌មានបានដកស្រង់សំដីលោក Michael Sieburg ជាដៃកូនៃការិយាល័យផ្តល់យោបល់ YCP Solidiance នៅវៀតណាម ឲ្យដឹងថា វៀតណាមទទួលបានការយកចិត្ដទុកដាក់ពីវិនិយោគិនច្រើនជាងគេបើធៀបនឹងប្រទេសដទៃទៀតនៅលើពិភពលោក។ 

សារព័ត៌មាន Reuters ក៏បានដកស្រង់សម្ដីលោក Fred Burke ជាដៃគូនៃការិយាល័យមេធាវីអន្តរជាតិ Baker McKenzie នៅវៀតណាម ដោយបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម បានជួយបណ្ដាសហគ្រាសប្រតិបត្តិការឡើងវិញ ហើយប្រការនេះនឹងរួមចំណែកក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។

ក្រសួងផែនការនិងវិនិយោគវៀតណាមបានឲ្យដឹងថា ក្រសួងនឹងត្រៀមខ្លួនជួយបណ្ដាសហគ្រាសបរទេសបើកទីតាំងផលិតកម្មថ្មីនៅប្រទេសវៀតណាម។ សារព័ត៌មាន Reuters បាននិយាយថា ការផ្ទេរទីតាំងផលិតកម្មពីប្រទេសដទៃទៅកាន់ប្រទេស​វៀតណាមកំពុងចាប់ផ្តើម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) ក៏ជាកត្តាជួយជំរុញលំហូរវិនិយោគចូលក្នុងប្រទេសវៀតណាមផងដែរ៕

បកប្រែដោយ Pham Diep