នៅក្នុងបរិបទនៃការរីករាលដាលជំងឺ Covid-19 ដែលរំខានដល់ពាណិជ្ជកម្មសកល វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញតាមប្រព័ន្ធអេឡិចត្រូនិកនឹងក្លាយជាកម្លាំងចលករដើម្បីវៀតណាមនិងឥណ្ឌាអាចសម្រេចឲ្យបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ១៥  ពាន់លានដុល្លារ​ដែលបានកំណត់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ នេះបើយោងតាមព័ត៌មានពីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Pham Sanh Chau ក្នុងសិក្ខាសាលាស្តីពីការតភ្ជាប់ធុរកិច្ចតាមប្រព័ន្ធវីដេអូរបស់ វៀតណាម - ឥណ្ឌានាពេលថ្មីនេះ។

leftcenterrightdel
សិក្ខាសាលាស្តីពីការ​តភ្ជាប់ធុរកិច្ចតាមប្រព័ន្ធរវាងវៀតណាម - ឥណ្ឌា ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី ២១ ឧសភា (រូប​ថត៖ vov.vn)

ការដាក់សំណើរសម្រាប់ពិចារណាលើការផ្តល់វិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញតាមប្រព័ន្ធអេឡិចត្រូនិករបស់ឥញ្ឌា (E-CO) ដែលរដ្ឋាភិបាលឥណ្ឌាផ្ញើទៅបណ្តាប្រទេសអាស៊ាននៅថ្ងៃទី២៧ ខែមេសា។ ជាភ្លាមៗវៀតណាមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ បានផ្លាស់​ប្តូរយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ានលើសំណើស្តីពីការប្រើប្រាស់វិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញតាមប្រព័ន្ធអេឡិចត្រូនិករបស់ឥណ្ឌានៅក្នុងបរិបទនៃការរីករាលដាល Covid-19 ដែលបណ្តាប្រទេសកំពុងធ្វើការបិទប្រទេស និងរឹតត្បិតការធ្វើដំណើរ។

សំណើរបស់ឥណ្ឌាក៏សមស្របនឹងផលប្រយោជន៍នៃការអនុគ្រោះពន្ធក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - ឥណ្ឌា (AIFTA)។ បន្ទាប់ពីការអនុវត្តក្នុងរយៈពេល ១ ខែ ប្រទេសមួយចំនួនដូចជា កម្ពុជា សឹង្ហបូរី ម៉ាឡេស៊ី ហ្វីលីពីន និងមីយ៉ាន់ម៉ា ... បានយល់ព្រមព្រៀងឬកំពុងកែសម្រួលបទប្បញ្ញត្តិនានាក្នុងការទទួលយក E-CO ពីភាគីឥណ្ឌាផងដែរ៕

បកប្រែដោយ Duy Hoan