leftcenterrightdel
រូបថតឧទាហរណ៍ (baodautu.vn)

យោងតាមការព្យាករណ៍បានឲ្យដឹងថា កំណើននៃការនាំចេញកសិផលមួយចំនួននឹងកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ឆ្នាំ ២០២៥ ដោយសារ EVFTA មានជាអាថ៍គឺ ស្រូវ (កើនឡើង៦៥% ក្នុងឆ្នាំ២០២៥) ស្ករ (៨%) សាច់ជ្រូក (៤%) រុក្ខាផល (៣%) សាច់បសុបក្សី (៤%) ភេសជ្ជៈ និងថ្នាំជក់ (៥%)។ ឱកាសមួយទៀតដែលកិច្ចព្រមព្រៀង EVFTA នាំមកសម្រាប់វិស័យកសិកម្មរបស់វៀតណាម គឺការទាក់ទាញគម្រោងវិនិយោគក្នុងវិស័យកសិកម្មជួយផ្ទេរបច្ចេកវិទ្យា និងវិធីរៀបចំផលិតកម្មក្នុងវិស័យកសិកម្ម ដើម្បីបង្កើនផលិតភាព និងគុណភាពឆ្ពោះទៅរកស្តង់ដារដ៏តឹងរឹងនៃទីផ្សារអ៊ឺរ៉ុបបន្តិចម្តងៗ៕

បកប្រែដោយ Huyen Trang