leftcenterrightdel
អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម និងក្រុមហ៊ុន Vietnam Grand Prix ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ

ភាគីទាំងពីរបានសហប្រតិបត្តិការលើសកម្មភាពជាច្រើន រួមមានការបង្កើនការផ្សព្វផ្សាយវិស័យទេសចរណ៍វៀតណាម និងការប្រណាំង F1 លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន; ការណែនាំអំពីការបោះពុម្ពផ្សាយឯកសារ និងការផ្លាស់ប្តូរព័ត៌មាន។ ភាគីទាំងពីរនឹងចូលរួមពិព័ណ៍ផ្សារណាត់ និងកម្មវិធីមួយចំនួនដែលឧទ្ទេសនាមអំពីទេសចរណ៍វៀតណាមនៅបរទេស ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម VGPC និងនៅឯព្រឹត្តិការណ៍ពាក់ព័ន្ធនានា ហើយនឹងរៀបចំសន្និសីទកាសែតអន្តរជាតិប្រចាំឆ្នាំក្នុងក្របខ័ណ្ឌនៃការប្រណាំង F1 នៅប្រទេសវៀតណាម៕

បកប្រែដោយ Huyen Trang