leftcenterrightdel
រូបថតឧទាហរណ៍

 

គណៈប្រតិភូនឹងផ្តោតទៅលើការសឹក្សាការផ្គត់ផ្គង់កសិផលរបស់សហរដ្ឋអាមេរិក ដោយផ្តល់អាទិភាពលើការនាំចូលកសិផល និងបច្ចេកវិទ្យាពីសហរដ្ឋអាមេរិកចូលមកវៀតណាម សម្រាប់ការផលិតនិងការប្រើប្រាស់ក្នុងស្រុក ព្រមទាំងរៀបចំវេទិកាធុរកិច្ចដើម្បីជំរុញពាណិជ្ជកម្មលើវិស័យកសិផល រុក្ខផល ជលផល និងតភ្ជាប់ពាណិជ្ជកម្មរវាងអង្គការអាជីវកម្មនៃប្រទេសទាំងពីរ។

ក្រៅពីនោះ គណៈប្រតិភូក៏បានស្វែងយល់អំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការ និងផ្ទេរបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម ដើម្បីអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មក្នុងស្រុក និងធ្វើការជាមួយអាជ្ញាធរសមត្ថកិច្ចអាមេរិក ដើម្បីលុបបំបាត់ការលំបាក បង្កើនកិច្ចសហប្រតិបត្តិការ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញ និងនាំចូលកសិផល រុក្ខផល ជលផល រវាងប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang