នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ និងមានមហិច្ឆតាបំផុត ដែលសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំងផ្តល់ឱកាសជាច្រើនសម្រាប់វិនិយោគិនរបស់អឺរ៉ុប ក្នុងនោះមានសាធារណៈឆែកផង។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

នៅលើគេហទំព័រ export.cz ក្រសួងការបរទេសនៃសាធារណរដ្ឋឆែក បានផ្សាយអត្ថបទរបស់អ្នកនិពន្ធ David Jarkulisch - អ្នកការទូតផ្នែកសេដ្ឋកិច្ច ដែលកំពុងធ្វើការនៅស្ថានទូតឆែកប្រចាំនៅទីក្រុងហាណូយអំពីខ្លឹមសារដូចពោលខាងលើនេះ។

អត្ថបទបានគូសបញ្ជាក់ថាកិច្ចព្រមព្រៀង  EVFTA មិនត្រឹមតែលុបបំបាត់រដ្ឋករលើ ៩៩ % នៃបរិមាណទំនិញដែលជួញដូរប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលបែបបទគយនិងលុបចោលរបាំងដែលមិនមែនពន្ធគយចំពោះវិស័យពាណិជ្ជកម្មទៀតផង។ តាមនោះ នឹងជួយឲ្យក្រុមហ៊ុនអឺរ៉ុប ទទួលបានកិច្ចសន្យាដោះដូររបស់រដ្ឋាភិបាលវៀតណាមយ៉ាងងាយស្រួល ក៏ដូចជាការពារកម្មសិទ្ធិបញ្ញាយ៉ាងខ្លាំងក្លាថែមទៀតផងដែរ៕

តាម vovworld.vn