leftcenterrightdel
ប្រតិភូទាំងឡាយដែលអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើ MOU

ថ្លែងក្នុងពិធីចុះហត្ថលេខា លោកឯកអគ្គរដ្ឋទូត Nguyen Vu Tung  បានបញ្ជាក់ថា ក្នុងឋានៈថ្មី លោកនឹងរួមដំណើរជាមួយ VKBIA និង VCIC។ ចំណែក លោក Hong Sun អនុប្រធាន KORCHAM ឲ្យដឹងថា ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូង។ លោកបានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះ KORCHAM នឹងឈានទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយ VKBIA ដើម្បីបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរីកច្រើនខ្លាំងក្លាថែមទៀត៕

បកប្រែដោយ Duy Hoan