leftcenterrightdel
ធនាគារពិភពលោកសន្យាថានឹងជួយគាំទ្រវៀតណាមក្នុងការអភិវឌ្ឍថាមពលប្រកបដោយនិរន្តរភាព​ (រូប​ថត៖ enternews.vn)

របាយការណ៍នេះគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសរវាងធនាគារពិភពលោក និងរដ្ឋាភិបាលវៀតណាម​ក្នុងរយៈពេល ២ ឆ្នាំកន្លងមកដើម្បីពង្រីក និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវថាមពលអគ្គិសនីពន្លឺព្រះអាទិត្យដ៏សំបូរនៅវៀតណាម។ យោងតាមរបាយការណ៍នេះ វៀតពាមអាចដំឡើងសមត្ថភាពថាមពលអគ្គិសនីពន្លឺព្រះអាទិត្យពី ៤.៥ ជីហ្គាវ៉ាត់ (GW) នាបច្ចុប្បន្នឡើងទៅរាប់សិប GW ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ព្រមទាំងបង្កើតការងារថ្មីជាច្រើនថែមទៀតប្រសិនបើប្រើប្រាស់វិធីសាស្រ្តថ្មីក្នុងការដេញថ្លៃជ្រើសរើស និងក្នុង​ការដាក់ពង្រាយ​គំរោងថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ។ នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅវៀតណាម​ លោក Ousmane Dione បានសង្កត់ធ្ងន់ថា “ធនាគារពិភពលោកបានប្តេជ្ញាគាំទ្រវៀតណាម​ក្នុងការសម្រេចបាន​គោលដៅអភិវឌ្ឍន៍ថាមពលអគ្គិសនីពន្លឺព្រះអាទិត្យប្រកបដោយចីរភាព។ យើងសង្ឃឹមថា យុទ្ធសាស្រ្តនេះនឹងបើកទំព័រថ្មីសម្រាប់ការអភិវឌ្ឍថាមពលអគ្គិសនីពន្លឺព្រះអាទិត្យដែលជាវិស័យ​មួយ​ទទួលបានជោគជ័យយ៉ាងខ្លាំងនៅប្រទេសវៀតណាម”៕

បកប្រែដោយ Duy Hoan