ទន្ទឹមនឹងនេះ INTA ក៏បានអនុម័តលើកិច្ចព្រមព្រៀងគាំពារវិនិយោគអឺរ៉ុប - វៀតណាម (EVIPA) ដោយទទួលបានសំឡេងគាំទ្រ ២៦ លើប្រតិភូ ៣៩ រូប។ ក្រោមអធិបតីភាពរបស់លោកប្រធាន Bernd Lange ការបោះឆ្នោតមានការចូលរួមពីសមាជិក ៤០ នៃគណៈកម្មការ INTA។

leftcenterrightdel
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ

កិច្ចប្រជុំពេញអង្គរបស់ EP គ្រោងនឹងបោះឆ្នោតលើកិច្ចព្រមព្រៀងចំនួនពីរនៅពាក់កណ្តាលខែកុម្ភៈ។ ប្រសិនបើត្រូវបានផ្តល់សច្ចាប័នដោយ EP កិច្ចព្រមព្រៀង EVFTA នឹងចូលជាធរមានក្នុងរយៈពេលមួយខែបន្ទាប់ពីភាគីទាំងពីរជូនដំណឹងដល់គ្នាទៅវិញទៅមកអំពីនីតិវិធីច្បាប់ត្រូវបានបញ្ចប់។ ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀង EVIPA នឹងត្រូវបានអនុម័តដោយសភានៃប្រទេសជាសមាជិកសហភាពអឺរ៉ុបនីមួយៗ។ ដំណើរការនេះអាចចំណាយពេលច្រើនឆ្នាំ៕

បកប្រែដោយ Huyen Trang