សិក្ខាសាលានេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដំបូងបង្អស់របស់វៀតណាមក្នុងនាមជាប្រធានអាស៊ានដើម្បីដាក់ចេញវិធីសាស្ត្រនានាសម្រាប់ជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់អាស៊ាន។ សិក្ខាសាលានេះមានការចូលរួមពីប្រតិភូប្រមាណ ១២០ នាក់ រួមមានមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល អតីតរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អ្នកជំនាញសេដ្ឋកិច្ចរបស់អាស៊ាន អ្នកជំនាញមកពីធនាគាពិភពលោក (WB), ERIA, ថ្នាក់ដឹកនាំសហគ្រាស តំណាងស្ថានទូតនៃបណ្តាប្រទេសអាស៊ាន និងអង្គការអន្តរជាតិនានានៅទីក្រុងហាណូយ។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមសិក្ខាសាលាថតរូបជុំគ្នា (រូប​ថត៖ vnanet.vn)

ក្នុងសិក្ខាសាលានេះ វាគ្មិនទាំងឡាយបានសង្កត់ធ្ងន់លើសារៈសំខាន់ និងអត្ថន័យជាយុទ្ធសាស្ត្រនៃការជម្រុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់អាស៊ាន ព្រមទាំងបានលើកឡើងនូវសំណើមួយចំនួនសំដៅសម្រេចបានជោគ​ជ័យ​នៃចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ក៏ដូចជាលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ានឱ្យកាន់តែមានប្រសិទ្ធិភាពក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់មានការប្រែប្រួលជាច្រើន ជាពិសេសការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅដែល​កើតចេញពីបដិវត្តន៍ឧស្សាហកម្ម ៤.០។ តំណាងមកពីសមាគមសហគ្រាសមានបំណងចង់រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានឱ្យធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីជំរុញការវិនិយោគនិងពាណិជ្ជកម្ម ជួយសម្រួលដល់សហគ្រាសក្នុងការតភ្ជាប់ និងទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគរបស់អាស៊ាន។

ថ្លែងក្នុងសិក្ខាសាលានេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានអះអាងថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានផ្តល់អាទិភាពខ្ពស់សម្រាប់ការជម្រុញភាពស្អិតល្មួតក្នុងតំបន់ និងរំពឹងថាដោយមានការគាំទ្រពីបណ្តាប្រទេសអាស៊ាន រួមទាំងលេខាធិការដ្ឋានអាស៊ាន និងប្រទេសដទៃទៀត នៅឆ្នាំ ២០២០នេះកិច្ចប្រឹងប្រែងទាំងឡាយរបស់វៀតណាមនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន  ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ រួមចំណែក​ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អាស៊ាន ក៏ដូចជាវិបុលភាពប្រកបដោយចីរភាពនៃតំបន់៕

បកប្រែដោយ Duy Hoan