leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ congthuong.vn)

នៅកិច្ចប្រជុំ ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកបានអភិវឌ្ឍយ៉ាងខ្លាំងក្លា បន្តែនៅមិនទាន់សាក្តិសមនឹងសក្តានុពល និងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឡើយ។

ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពថា យន្តការអនុគណៈកម្មាធិការពាណិជ្ជកម្ម វៀតណាម - បង់ក្លាដែស នៅតែត្រូវបន្តរក្សានឹងដើរតួនាទីយ៉ាងសំខាន់។ ភាគីទាំងពីរបានពិភាក្សាអំពីការតំរង់ទិស និងវិធានការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរសម្រាប់កិច្ចសហប្រតិបត្តិការ។

ភាគីទាំងពីរបានឯកភាពអនុវត្តវិធានការជំរុញទំនាក់ទំនងសហប្រតិបត្តិការដើម្បីសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខនេះ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាពបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍អង្គការអាជីវកម្មនៃភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ ការតភ្ជាប់ និងការផ្លាស់ប្តូរទំនិញទៀតផង៕

បកប្រែដោយ Huyen Trang