leftcenterrightdel
លោកជំទាវ Michelle Obama ភរិយាអតីតប្រធានាធិបតីអាមេរិក (រូបថត៖ vov.vn)

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ លោកជំទាវ Obama និងគណៈប្រតិភូបានជួបប្រាស្រ័យជាមួយអតីតសមាជិក នៃកម្មវិធីគាំទ្រការអប់រំសម្រាប់ក្មេងស្រី និងក្មេងស្រីដែលកំពុងចូលរួមក្នុងកម្មវិធី ក៏ដូចជាស្វែងយល់អំពីថ្នាក់ហ្វឹកហាត់បំណិន រស់នៅជាមួយក្មេងស្រី ព្រមទាំងជួបពិភាក្សាជាមួយតំណាងអង្គការមិនរកប្រាក់ចំណេញដែលមានជំនាញក្នុងផ្តល់ជំនួយ ដល់ការអប់រំក្មេងស្រីប្រទេសវៀតណាម។គួរបញ្ជាក់ថា Girls Opportunity Alliance គឺជាគំនិតផ្តួចផ្តើមមួយរបស់មូលនិធិ Obama Foundation សំដៅជួយគាំទ្រយុវតីវ័យក្មេងនៅទូទាំងពិភពលោក៕

តាម vovworld