leftcenterrightdel
លោក Nguyen Phu Cuong លេខានៃគណៈកម្មាធិការបក្សខេត្ត Dong Nai ទទួល​ជួប​លោកអគ្គកុងស៊ុល Kho Ngee Seng Roy (រូប​ថត៖ baodongnai.com.vn)

ថ្លែងក្នុងជំនួប លោក Nguyen Phu Cuong លេខានៃគណៈកម្មាធិការបក្សខេត្ត Dong Nai ឲ្យដឹងថា បច្ចុប្បន្នមានសហគ្រាសបរទេសជិត ១,៥០០ មកពី ៤៥ ប្រទេស និងតំបន់ដែនដីកំពុងវិនិយោគនៅខេត្ត Dong Nai។ ក្នុងនោះប្រទេសសឹង្ហបូរីបានវិនិយោគទុនលើគម្រោងជាង ៧០ គម្រោងដែលមានដើមទុនចុះបញ្ជីសរុបប្រមាណ ៣.៦ ពាន់លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមបណ្តាប្រទេសនិងតំបន់ដែនដី។ ថ្នាក់ដឹកនាំខេត្តសង្ឃឹមថា សហគ្រាសសិង្ហបុរីនឹងបន្តវិនិយោគនៅខេត្ត Dong Nai ក្នុងវិស័យជាច្រើនដូចជា អចលនទ្រព្យ សេវាកម្មទេសចរណ៍ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគេហដ្ឋាន...

លោកអគ្គកុងស៊ុល Kho Ngee Seng Roy បានចែករំលែកថា នាពេលខាងមុខនេះនឹងមានសហគ្រាសសិង្ហបុរីជាច្រើនមកខេត្ត Dong Nai ដើម្បីស្វែងយល់អំពីនីតិវិធីក្នុងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សេវាកម្ម គេហដ្ឋាន ថាមពលពន្លឺព្រះអាទិត្យ និងការកែច្នៃកាកសំណល់...។ អគ្គកុងស៊ុលសិង្ហបុរីប្រចាំនៅទីក្រុងហូជីមិញនឹងផ្តល់ព័ត៌មានដែលទាក់ទងនឹងខេត្ត  Dong Nai ដើម្បីសហគ្រាសសិង្ហបុរីជ្រើសរើសវិស័យវិនិយោគឲ្យបានសមស្រប៕

បកប្រែដោយ Duy Hoan