leftcenterrightdel
កសិករអូស្ត្រាលីកំពុងប្រមូលផលទំពាំងបាយជូរ (រូបថត៖ ស្ថានទូតអូស្ត្រាលី)

សកម្មភាពនេះជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃកម្មវិធី Taste  Australia របស់អង្គការ  Hort Innovation  ដែលរួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកស្រី Justine Coates ប្រធានផ្នែកពាណិជ្ជកម្មអន្តរជាតិនៃអង្គការ  Hort Innovation  បានមានប្រសាសន៍ថា ប្រទេសវៀតណាមនាបច្ចុប្បន្ននេះ ជាទីផ្សានាំចូលទំពាំងបាយជូរស្រស់ទី៤ របស់អូស្ត្រាលី។ លោកស្រីបានសង្កត់ធ្ងន់ថា ប្រទេសវៀតណាម ជាទីផ្សារនាំចេញដ៏សំខាន់មួយសម្រាប់ប្រទេសអូស្ត្រាលី។ វិស័យទំពាំងបាយជូរស្រស់នៅអូស្រ្តាលីបាន និងកំពុងរៀបចំសកម្មភាពជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយផលិតផលទំពាំងបាយជូរស្រស់ដល់អ្នកប្រើប្រាស់វៀតណាម៕

បកប្រែដោយ Huyen Trang