leftcenterrightdel
លោក Nguyen Van Binh ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្ស ទទួលជួបលោក Philip Olivier អនុប្រធានក្រុមហ៊ុនសាជីវកម្មប្រេងឥទ្ធនៈ Total (រូបថត៖ vnanet.vn)

នៅជំនួប លោក Nguyen Van Binh ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្សបានសង្កត់ធ្ងន់ថា  វៀតណាមត្រូវការប្រភពវិនិយោគដែលមានទំហំធំ ក្នុងវិស័យថាមពល ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះក្រុមហ៊ុនសាជីវកម្មឈានមុខគេនៅលើពិភពលោក ដែលមានបទពិសោធ និងបច្ចេកវិទ្យាទំនើបដូចជាក្រុមហ៊ុនសាជីវកម្មប្រេងឥទ្ធនៈ Total។ បក្ស និងរដ្ឋវៀតណាមត្រៀមជាស្រេចគាំទ្រ និងជួយឧបត្ថម្ភសម្រាប់សកម្មភាពវិនិយោគ ការធ្វើអាជីវកម្ម និងការអនុវត្តគម្រោងរបស់ក្រុមហ៊ុនសាជីវកម្មប្រេងឥទ្ធនៈ Total និងបណ្តាអង្គការអាជីវកម្មបារាំងដែលកំពុងវិនិយោគនៅវៀតណាម។

លោក Philip Olivier បានមានគោលបំណងបន្តទទួលបានការគាំទ្រពីបក្ស និងរដ្ឋវៀតណាម ក្នុងការជំរុញសកម្មភាពធ្វើអាជីវកម្មរបស់ក្រុមហ៊ុនសាជីវកម្មប្រេងឥទ្ធនៈ Total និងបណ្តាអង្គការអាជីវកម្មបារាំងនៅវៀតណាម។ លោក Philip Olivier ក៏បានអះអាងថា ក្រុមហ៊ុននឹងធ្វើការវិនិយោគរយៈពេលវែង និងចូលរួមក្នុងគម្រោងសំខាន់ៗ ក្នុងវិស័យអគ្គិសនីរបស់ប្រទេសវៀតណាម ដើម្បីជំរុញការអភិវឌ្ឍទីផ្សារថាមពល៕

បកប្រែដោយ Huyen Trang