leftcenterrightdel
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅកិច្ចប្រជុំ ATM 25

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម លោក Nguyen Van The បានឲ្យដឹងថា នៅកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូននៃបណ្តាប្រទេសអាស៊ាន បានបញ្ចប់នីតិវិធីលើការចុះហត្ថលេខាលើឯកសាររដ្ឋាភិបាលពហុភាគី ដើម្បីជំរុញការតភ្ជាប់ការដឹកជញ្ជូននៅក្នុងអាស៊ាន និងរវាងអាស៊ានជាមួយប្រទេសជាដៃគូដទៃទៀត។ ជាពិសេស ពិធីសារអាកាសចរណ៍សំខាន់ពីរត្រូវបានចុះហត្ថលេខារួមទាំងពិធីសារអនុវត្តកញ្ចប់ទី ១១ នៃការប្តេជ្ញាចិត្តលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីធ្វើសេរីភាវូបនីយកម្មសេវាអាកាសចរណ៍បន្ថែមទៀតនៅក្នុងតំបន់។ ពិធីសារលេខ ៣ ស្តីពីការពង្រីកសិទ្ធិដឹកជញ្ជូនទី ៥ រវាងហត្ថលេខីនៃកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសអាស៊ាន - ចិន ដើម្បីជំរុញការតភ្ជាប់ផ្លូវអាកាសរវាងអាស៊ាននិងចិន៕

បកប្រែដោយ Huyen Trang