នៅជំនួប ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្ស លោក Nguyen Van Binh បានបញ្ជាក់ថា ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអាមេរិក កំពុងអភិវឌ្ឍយ៉ាងខ្លាំងឡើង និងប្រកបដោយប្រសិទ្ធភាព ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ លោក Nguyen Van Binh  បានអះអាងថា បក្សនិងរដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយអាមេរិក ដែលជាដៃគូនាំមុខគេមួយរបស់វៀតណាម។

leftcenterrightdel
លោក Nguyen Van Binh ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្ស ទទួលជួបលោក Kurt Campbell (រូបថត៖ vnanet.vn)

លោក Nguyen Van Binh  បានមានប្រសាសន៍ថា សហគមន៍ធុរជនអាមេរិកបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី និងជំរុញគោលដៅអភិវឌ្ឍន៍របស់វៀតណាម។ លោក Nguyen Van Binh  បានស្នើឲ្យអង្គការអាជីវកម្មរបស់អាមេរិកបន្តយកចិត្តទុកដាក់លើការពង្រីកវិសាលភាពវិនិយោគ និងធ្វើអាជីវកម្មនៅទីផ្សារវៀតណាម។

ប្រធាន Asia Group លោក Kurt Campbell បានរំពឹងថា បក្ស និងរដ្ឋវៀតណាមបន្តគាំទ្រ និងយកចិត្តទុកដាក់លើប្រតិបត្តិកម្មធ្វើអាជីវកម្មរបស់អង្គការអាជីវកម្មអាមេរិកនៅវៀតណាម។ លោកក៏បានអះអាងថា កាអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាម និងអាមេរិក ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបង្កើតឱកាសជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នាពេលខាងមុខ។

* នារសៀល ថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបគណៈប្រតិភូធុរជនអាមេរិក ដឹកនាំដោយលោកលោក Kurt Campbell ប្រធាន Asia Group។

នៅជំនួប លោក Pham Binh Minh បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយអាមេរិក។ រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ជានិច្ចចំពោះការដោះស្រាយបញ្ហាវិនិយោគិនរួមទាំងអ្នកវិនិយោគអាមេរិក ព្រមទាំងចង់ឲ្យអង្គការអាជីវកម្មអាមេរិកជំរុញសកម្មភាពវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យចាប់ផ្តើមអាជីវកម្ម៕

បកប្រែដោយ Thanh Cong