នៅជំនួប លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc  បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបាននៅវៀតណាម ដោយវិនិយោគិនដែលជាដៃគូរបស់ក្រុមហ៊ុនសាជីវកម្ម VinaCapital ដែលបច្ចុប្បន្ននេះ កំពុងគ្រប់គ្រងទ្រព្យសម្បត្តិជាទឹកប្រាក់ ៣.៣ ពាន់លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រទេសវៀតណាមកំពុងមានអត្រាកំណើនខ្ពស់ និងសូចនាករម៉ាក្រូល្អណាស់។ លោកបានអះអាងថា វៀតណាមបន្តបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានមានប្រសាសន៍ថា វៀតណាមទាក់ទាញយ៉ាងសកម្មនូវការវិនិយោគ ដែលមានគុណភាពខ្ពស់ និងការវិនិយោគលើវិស័យអភិវឌ្ឍន៍ថាមពល ។ល។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូវិនិយោគិនបរទេស ដែលកំពុងវិនិយោគនៅវៀតណាម (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ បណ្តាអ្នកវិនិយោគបានជម្រាបជូនលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អំពីសក្តានុពលនៃវិស័យសំខាន់ៗ ដូចជាឧស្ម័នរាវ (LNG) ព្រមទាំងមានគោលបំណងចង់សហប្រតិបត្តិការលើវិស័យនេះជាមួយវៀតណាម រួមចំណែកដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់វៀតណាម។

ដោយកត់សម្គាល់យោបល់របស់បណ្តាអ្នកវិនិយោគ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹងបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ធកិច្ចយ៉ាងខ្លាំងហើយរដ្ឋាភិបាលវៀតណាមសន្យាបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន ធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម៕

បកប្រែដោយ Huyen Trang