យោងតាម លោក Nguyen Tam Chien ប្រធានសមាគមវៀតណាម-អាមេរិក បានឲ្យដឹងថា ទំនាក់ទំនងវៀតណាម-អាមេរិកកាន់តែអភិវឌ្ឍយ៉ាងស៊ីជម្រៅនិងបើកទូលាយលើវិស័យជាច្រើន ជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

leftcenterrightdel
លោក Nguyen Tam Chien ថ្លែងក្នុងសិក្ខាសាលា (រូបថត៖ dangcongsan.vn)

លោក David Huy Ho តំណាងនៃ VABC បានឲ្យដឹងថា ខ័ណ្ឌ Rockingham គឺជាតំបន់សេដ្ឋកិច្ចសំខាន់របស់រដ្ឋ Virginia។ លោក David Huy Ho សង្កត់ធ្ងន់ថា តាមរយៈសិក្ខាសាលានេះ VABC មានបំណងជួយសហគ្រាសវៀតណាមឈានចូលក្នុងទីផ្សារធំ និងមានសក្តានុពលមួយរបស់អាមេរិក តាមរយៈនោះ រួមចំណែកក្នុងការជម្រុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមនិងអាមេរិក៕

បកប្រែដោយ Thuy Anh