នៅក្នុងជំនួបទ្វេភាគីរវាងសមាគមទាំងពីរ ប្រធានសមាគមអ្នកសារព័ត៌មានគុយបាលោក Ricardo Ronquillo Bello បានអញ្ជើញគណៈប្រតិភូចូលរួម ពិធីបើកបង្ហាញរូបថតឯកសារចំនួន ៥០ ផ្ទាំងអំពី លោកប្រធានហូជីមិញ និងអគ្គមគ្គទេសក៍លោក Fidel Castro  និងប្រជាជនគុយបា ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការទទួលមរណភាពរបស់លោក ប្រធានហូជីមិញ។ ជាពិសេសក្នុងចំណោមរូបថតនោះ មានរូបភាពជាច្រើនដែលមិនដែលធ្លាប់ត្រូវបានផ្សព្វផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយឡើយ។

leftcenterrightdel
គណៈប្រតិភូសមាគមអ្នកសារព័ត៌មានវៀតណាម ដឹកនាំដោយអនុប្រធានប្រចាំការលោក Ho Quang Loi បំពេញទស្សនកិច្ចការងារនៅគុយបា

ក្នុងជំនួបរវាងថ្នាក់ដឹកនាំនៃសមាគមអ្នកសារព័ត៌មានគុយបា (Upec) និងគណៈប្រតិភូសមាគមអ្នកសារព័ត៌មាន វៀតណាមនោះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវគោលដៅ និងមុខងារនាពេលបច្ចុប្បន្នរបស់អង្គការវិជ្ជាជីវៈនេះ ដោយបានផ្តោតលើសារៈសំខាន់ខ្លាំងនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានចែករំលែកអំពីស្ថានភាពសារព័ត៌មានរបស់ប្រទេសនីមួយៗ ដោយសង្កត់ធ្ងន់លើទំនួលខុសត្រូវចំពោះសង្គម និងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងយុគសម័យឌីជីថល។ លោក Ho Quang Loi ក៏បានចែករំលែកជាមួយភាគីមិត្តអំពីគំរូគ្រប់គ្រងសារព័ត៌មាននៅវៀតណាម អំពីការស្វ័យភាពហិរញ្ញវត្ថុរបស់បណ្តាទីភ្នាក់ងារសារព័ត៌មាន ទន្ទឹមនឹងនេះផ្តោតសំខាន់លើការបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន។ សមាគមទាំងពីរបានឯកភាពអនុវត្តខ្លឹមសារជាក់លាក់ និងជាក់ស្តែងដូចជា៖ ការបង្កើនការផ្លាស់ប្តូរព័ត៌មាន ស្តីពីស្ថានភាពនៃប្រទេសទាំងពីរ, ការបញ្ជាក់ពីសារសំខាន់ក្នុងការបន្តផ្លាស់ប្តូរគណៈប្រតិភូអ្នកសារព័ត៌មាន, ការជំរុញសមាគមសារព័ត៌មាននិងទីភ្នាក់ងារសារព័ត៌មាននៃភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរគ្នា។

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះគណៈប្រតិភូក៏បានទៅទស្សនានិងធ្វើការជាមួយថ្នាក់ដឹកនាំកាសែត Granma (ប្រជាជន) ទស្សនាវដ្តីខៀវអូលីយូ ទីភ្នាក់ងារសារព័ត៌មាន Prensa Latina ប៉ុស្តិ៍ទូរទស្សន៍ឌីជីថល Caribe វិទ្យាស្ថានសារពត៌មានអន្តរជាតិ José Martí  ជាដើម៕

បកប្រែដោយ Minh Trung