ជាក់ស្ដែងគឺ៖ ការនាំចេញទៅទីផ្សារជប៉ុនក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០១៩ ទទួលបាន ១៣.៣៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៩.៩%; ការនាំចេញទៅប្រទេសកូរ៉េខាងត្បូងទទួលបាន ១២.៥៦ ពាន់លានដុល្លារអាមេរិក កើនឡើង៥.៣%; ការនាំចេញទៅប្រទេសអាស៊ានទទួលបាន ១៧.៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៣.៧%; ការនាំចេញទៅប្រទេសរុស្ស៊ីទទួលបាន ១.៩២ ពាន់លានដុល្លារអាមេរិក កើនឡើង១៤.២%។ល។

leftcenterrightdel
រូបថតឧទាហរណ៍ (thegioihoinhap.vn)

ជាពិសេស ការនាំចេញទៅទីផ្សារដែលជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានកើនឡើងជាច្រើន។ ការនាំចេញទៅប្រទេសកាណាដាក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០១៩ ទទួលបាន ២.៥៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៣១.៣%; ការនាំចេញទៅម៉ិកស៊ិកទទួលបាន ១.៨៥ ពាន់លានដុល្លារអាមេរិក កើនឡើង ២០.៩%។ ជាពិសេស កាណាដាជាទីផ្សារមានកំណើននៃការនាំចេញល្បឿនជាងគេរបស់វៀតណាម កើនឡើង ២.៣ ដង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨៕

បកប្រែដោយ Thuy Anh