leftcenterrightdel
សហគ្រាសរុស្ស៊ី - វៀតណាមជំរុញពាណិជ្ជកម្ម

 

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញសក្តានុពលនិងឧតម្ដភាពមុខរបររបស់ខេត្ដ Ivanovo ដល់សហគ្រាស​វៀត​ណាម ព្រមទាំងជួយឲ្យសហគ្រាសនៃភាគីទាំងពីរទទួលបានព័ត៌មានជាច្រើនលើទីផ្សារនិងតម្រូវការនៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការពង្រីកទីផ្សារ រួមចំណែកបង្កើនទំនាក់ទំនងសហប្រតិបត្តិការរុស្ស៊ី - វៀតណាមឲ្យកាន់តែរីកចម្រើនល្អប្រសើរថែមទៀត។

ថ្លែងនៅក្នុងឱកាសនេះ លោក Alexandra Zinovieva នាយកមជ្ឈមណ្ឌលជួយទ្រទ្រង់ការអភិវឌ្ឍនិងនាំចេញខេត្ត  Ivanovo បានសង្កត់ធ្ងន់ថា រុស្ស៊ីនិងវៀតណាមមានទំនាក់ទំនងប្រពៃណីល្អប្រសើរ។ វៀតណាមតែងតែជាទីផ្សារនិងជាដៃគូដែលត្រូវបានសហគ្រាសរុស្ស៊ីនិយាយរួម និងខេត្ត Ivanovo និយាយដោយឡែក យកចិត្តទុកដាក់យ៉ាងខ្លាំងនិងមានបំណងចង់ធ្វើអាជីវកម្មជាមួយសហគ្រាសវៀតណាម។

leftcenterrightdel
សហគ្រាសនៃប្រទេសទាំងពីរបានផ្លាស់ប្តូរយោបល់គ្នានិងស្វែងរកឱកាសសហប្រតិបត្តិការនិងធ្វើអាជីវកម្ម

 

ក្នុងឱកាសនេះដែរ សហគ្រាសវៀតណាមបានអញ្ជើញទៅទស្សនាមូលដ្ឋានផលិតកម្ម និងកែច្នៃនៅខេត្ដ Ivanovo និងតំបន់មួយចំនួន ដើម្បីស្វែងយល់ឱកាសសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep