leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ (រូបថត៖ congthuong.vn)

ភាគីទាំងពីរបានវាយតម្លៃលើស្ថានភាពអនុវត្តកំណត់ហេតុនៃសម័យប្រជុំលើកទី៣៦។ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនត្រូវបានអនុវត្ត ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឆ្នាំ២០១៨ បានកើនឡើង ២៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧។ វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ២ នៅអាស៊ីរបស់គុយបា។ ភាគីទាំងពីរក៏បានកំណត់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការក្នុងសម័យប្រជុំលើកទី ៣៧ ជាពិសេសការលើកកម្ពស់ទំហំពាណិជ្ជកម្ម ជំរុញការអនុវត្តគម្រោងវិនិយោគរបស់អង្គការអាជីវកម្មវៀតណាមនៅប្រទេសគុយបា ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងសហប្រតិបត្តិការដែលបានចុះហត្ថលេខា និងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដ៏ទៃទៀត។

នៅក្នុងពិធីបិទកិច្ចប្រជុំ  ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវៀតណាម-គុយបា ដំណាក់កាល ២០១៩-២០២០ ដែលបង្ហាញពីចំណងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងគុយបាមួយថ្ងៃកាន់តែអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Huyen Trang