លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ TTI នៅវៀតណាមនាពេលកន្លងមក។ រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនទាំងអស់ រួមទាំងសាជីវកម្ម TTI។ លោកនាយករដ្ឋមន្រ្តីថ្លែងថា វៀតណាមគឺជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ព្រមទាំង ចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ជាច្រើន។ វៀតណាមប្រមូលផ្តុំកត្តាទាំងអស់សម្រាប់ TTI វិនិយោគនៅក្នុងមូលដ្ឋានផលិតកម្មយុទ្ធសាស្រ្តនិងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍(R&D) ដើម្បីនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ។

leftcenterrightdel
លោក Nguyen Xuan Phuc ទទួលជួបលោក Horst Julius Pudwill (រូបថត៖ vnanet.vn)

លោក Horst Julius Pudwill ចាត់ទុកថា វៀតណាមមានឱកាសជាច្រើនសម្រាប់ការធ្វើអាជីវកម្មក្នុងរយៈពេលយូរអង្វែង។ លោកមានបំណងវិនិយោគថែមទៀតនៅវៀតណាម និងរំពឹងថា បន្ទាប់ពីវិនិយោគនៅវៀតណាម ប្រាក់ចំណូលរបស់សាជីវកម្មនឹងកាន់តែកើនឡើងថែមទៀត។

លោក Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមមានសក្តានុពលជាច្រើនក្នុងការវិនិយោគ ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់។ ហេតុនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យសាជីវកម្ម TTI នឹងបើកទូលាយការវិនិយោគបច្ចេកវិទ្យាខ្ពស់ នៅទីក្រុង Da Nang ទីក្រុងហូជីមិញ និងទីក្រុងហាណូយ។ លោកបញ្ជាក់ថា បរិស្ថានវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាមកំពុងកែលំអដោយឥតឈប់ឈរ។ ព្រមទាំងវៀតណាមនឹងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសអាស៊ានដ៏ទាក់ទាញបំផុតសម្រាប់វិនិយោគិន។ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា សាជីវកម្មធំជាច្រើនបានវិនិយោគ និងផលិតផលិតផលបច្ចេកវិទ្យាខ្ពស់នៅវៀតណាមដើម្បីនាំចេញទៅកាន់ទីផ្សារនៅលើសកលលោក។ ក្រសួង ស្ថាប័ន និងតំបន់មូលដ្ឋានក៏បានធ្វើឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការជួយ TTI វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាមដែរ៕

បកប្រែដោយ Thanh Cong