leftcenterrightdel
លោក Vu Van Hoa អគ្គសវនកររង នៃស្ថាប័នសវនកម្មរដ្ឋវៀតណាម (រូប​ថត៖ vnanet.vn)

 

ក្នុងជំនួបនេះ លោក Vu Van Hoa បានជម្រាប​ជូន​អំពីសកម្មភាពរបស់ស្ថាប័នសវនកម្មរដ្ឋវៀតណាម ហើយ​ចែករំលែកនូវសកម្មភាពលេចធ្លោនានារបស់ស្ថាប័នសវនកម្មរដ្ឋវៀតណាមនាពេលថ្មីៗនេះ។

ឯភាគី PCAOB លោក Hunter Jones ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់របស់ PCAOB បានចែករំលែកព័ត៌មានអំពីរចនាសម្ព័ន្ធ មុខងារ ភារកិច្ច និងទំនាក់ទំនងរវាង PCAOB ជាមួយភាគីពាក់ព័ន្ធនានា រួមទាំងលទ្ធផលត្រួតពិនិត្យលេចធ្លោមួយចំនួននៅឆ្នាំ ២០១៨ ផងដែរ។

PCAOB មានទំនាក់ទំនងជិតស្និទ្ធជាមួយស្ថាប័នត្រួតពិនិត្យដទៃទៀតនៅសហរដ្ឋអាមេរិកដូចជា ស្ថាប័នសវនកម្មរដ្ឋអាមេរិក គណៈកម្មាធិការស្តង់ដារសវនកម្មអន្តរជាតិ (IAASB) និងគណៈកម្មការមូលបត្រ (SEC)។ នៅក្នុងទំនាក់ទំនងជាមួយ GAO ភាគីទាំងពីរបានចូលរួមជាប្រចាំក្នុងការផ្តល់យោបល់លើសេចក្តីព្រាងឯកសារ និងសេចក្តីព្រាងរបាយការណ៍តាមការកំណត់។ PCAOB មានឧត្តមភាពក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាននៅក្នុងសកម្មភាពត្រួតពិនិត្យ ជាពិសេសនៅក្នុងវិស័យវិភាគទិន្នន័យដើម្បីរៀបចំផែនការ កំណត់ និងវាយតម្លៃហានិភ័យ រួមទាំងការអនុវត្តការត្រួតពិនិត្យផងដែរ។ កម្មវិធី និងសូហ្វវែរទាំងឡាយត្រូវបានបង្កើតឡើងដោយអ្នកជំនាញផ្នែក IT របស់ PCAOB ផង ហើយទិញការរក្សាសិទ្ធពីសូហ្វវែរពាណិជ្ជកម្មនានានៅលើទីផ្សារផង។

លោក Vu Van Hoa បានថ្លែងអំណរគុណចំពោះការចែករំលែកអំពីជំនាញរបស់តំណាង PCAOB ហើយវាយតំលៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយរបស់ PCAOB និងបានសម្តែងនូវបំណងចង់បន្តសហការជាមួយ PCAOB នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan